[16.07.2023] ឃុំសោម ស្រុកគិរីវង់៖
នៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ បានបន្តចុះផ្សព្វផ្សាយពីគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបង្រៀនគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋនិងសមាជិកបក្ស នៅ​ភូមិស្រែកែស ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងសមាជិកបក្សនោះ ឯកឧត្តមបានផ្សព្វផ្សាយ អំពីគោលនយោបាយគណបក្សប្រជាជនកម្ពុជា និងបង្រៀនបងប្អូនឱ្យចេះគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងបានអំពាវនាវប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតគ្រប់ៗគ្នា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជាពិសេស សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីបន្តថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍ និងដើម្បីបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៧ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

imageimage
+7

ប្រាសាទព្រះវិហារ ៧ កក្កដា ២០២៣
🙏 អបអរសាទរខួប១៥ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជី​បេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៣)

image

[01.07.2023] ស្រុកគិរីវង់ ខេត្តតាកែវ៖
ឯកឧត្ដម សុខ សូកាន បានដឹកនាំសមាជិក សមាជិកា ជាង១៥០០នាក់ ចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅសួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន គិរីវង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន។

ឯកឧត្ដម សុខ សូកាន បានបន្ដដឹកនាំក្បួនយុទ្ធនាការឃោសនាបោះឆ្នោតរបស់សមាជិក សមាជិកាប្រមាណជាង៥០០០នាក់ ហែក្បួនចល័តគ្រប់ភូមិទូទាំងស្រុកគិរីវង់។

អរគុណសន្តិភាព🙏ជយោគណបក្សប្រជាជនកម្ពុជា👏១៨ ឈ្នះ ឈ្នះ👏

Join Telegram Prime Minister Hun Sen:


YouTube link for Video: